សិរីមង្គលអាពាហ៍ពិពាហ៍
ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងប្រិយមិត្ត អញ្ជើញចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយស ដើម្បីប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គលក្នុង ពិធីរៀបអាពាហ៍ពិពាហ៍ កូនប្រុស-កូនស្រី របស់យើងខ្ញុំ
សូមអញ្ជើញចូលរួមពិធីមង្គលការរបស់យើងខ្ញុំ ចាប់ពី
ថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៣:៣០ រសៀល ដល់ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ យប់
ស្ថិតនៅ ទុរេនចំការ៧០ Durian Jomka 70(Samlot)។ ទីតាំង ភូមិព្រៃរុំចេក ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមេត្រីភាព។ សូមអរគុណ!
កម្មវិធីមង្គលអាពាហ៍ពិពាហ៍
កម្រងរូបភាពអនុស្សាវរីយ៍
ចំណងដៃអាពាហ៍ពិពាហ៍តាម QR
យើងខ្ញុំជាមាតាបិតា កូនប្រុស-កូនស្រី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងប្រិយមិត្តទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលអាពាហ៍ពិពាហ៍កូនប្រុស-កូនស្រីរបស់យើងខ្ញុំ។ សូមគោរពជូនពរទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
យើងខ្ញុំសូមខន្តីអភ័យទោសទុកជាមុន ប្រសិនបើពុំបានជូនលិខិតអញ្ជើញដោយផ្ទាល់ដៃ ឬមានការខ្វះខាតក្នុងការទទួលបដិសណ្ឋារកិច្ចដោយប្រការណាមួយ។ វត្តមានរបស់លោកអ្នកគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់គ្រួសារយើងខ្ញុំ។